ក្ដៅៗ! បុរសម្នាក់ជាពលករខ្មែរ មកពីថៃរត់គេចខ្លួន ពីមណ្ឌលចត្តាឡីស័ក

0

ភ្នំពេញ៖ សេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានបុរសម្នាក់ឈ្មោះ គង់ សេត ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិសែនជ័យ ឃុំសាអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មុខរបរកម្មករ មកពីខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ បានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ ខេត្តបន្ទាយមានជ័យ នាព្រលឹមថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១នេះ។

សូមបងប្អូនមានការប្រុងប្រយ័ត្ន បើបានឃើញជននេះសូមរាយការណ៍ ជូនអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់!