ភ្នំពេញ ៖ មានករណីមនុស្សឃាត ដោយអចេតនា បង្កដោយបុរសម្នាក់ ដើរទាក់នឹងខ្សែរលួស មានចរន្តអគ្គិសនី ដែលគរាយសម្រាប់ឆក់សត្វ បណ្ដាលឲ្យឆក់ស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០១និង០០នាទីរំលងអាធ្រាត្រ នៅចំណុចភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានអោយដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ គុណ ឃួន ភេទប្រុស អាយុ៥៨ឆ្នាំ (ត្រូវជាឪពុក) និង២.ឈ្មោះ ឃួន ចំណាប់ ភេទប្រុស អាយុ២៩ឆ្នាំ (ត្រូវជាកូន) អ្នកទាំងពីររស់នៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល។ ចំណែកជនរងគ្រោះឈ្មោះ ឡើយ លួយ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល។
ក្រោយសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ បានសាភាពថា ពួកខ្លួនពីរនាក់ឪពុកនិងកូន ពិតជាបានរាយខ្សែរលួស ដែលមានភ្ជាប់ចរន្តអគ្គីសនី ដើម្បីឆក់សត្វ (សត្វកណ្ដុរ) នៅចំណុចកើតហេតុខាងលើ ពិតប្រាកដមែន តែបែរជាត្រូវជនរងគ្រោះដើរឆ្លងកាត់បណ្តាលអោយឆក់ស្លាប់ទៅវិញ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចូន ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនិតិវិធី។ ដោយឡែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕