ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានចេញមុខច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិត ពាក់ករណីអ្នកគ្រូបង្រៀនម្នាក់ស្លាប់ នៅខេត្តក្រចេះ។
តាមរយៈសារជាសម្លេងជាង១នាទី នៅយប់ថ្ងៃទី១៧ ខែកុម្ភៈនេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «មកដល់ថ្ងៃនេះ គឺមិនទាន់មានគ្រូបង្រៀនណាម្នាក់ បានចាក់វ៉ាក់សាំងកូវីដ១៩ នោះឡើយ»។
ការលើកឡើងបែបនេះធ្វើឡើង ក្រោយពីមានផ្សព្វផ្សាយព័ត៌មាន នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក «ថា សូមប្រជាជនខ្មែរធ្វើការពិចារណាមុននឹងចាក់វ៉ាក់សាំងចិន “អ្នកគ្រូទទួលមរណៈភាពហើយ ” 17/02/2021 អ្នកគ្រូស្លូត សុភាព ជាជនគំរូ បង្រៀនសិស្សយ៉ាងល្អ បែរជាទទួលមរណភាពដោយសារចាក់វ៉ាក់សាំងបង្ការ ជម្ងឺកូវិដ Sinnorfarm របស់ចិនបាន២ថ្ងៃ ។ ជាការបាត់បង់ធនធានមនុស្ស ដ៏សំខាន់ ផ្នែកបណ្ដុះបណ្ដាល ។( អ្នកគ្រូ ឆន ណារី អាយុ21ឆ្នាំ នៅខេត្តក្រចេះ ) គួរឲ្យសោកស្តាយពន់ពេកហើយ`»។
ពាក់ព័ន្ធករណីនេះលោកស្រីអ្នកនាំពាក្យក៏បានស្នើអោយសមត្ថកិច្ច ពាក់ព័ន្ធ ចាប់វិធានការតាមផ្លូវច្បាប់ចំពោះ អ្នកផ្សព្វផ្សាយព័ត៌មាននេះផងដែរ៕
សូមស្ដាប់ការបញ្ចាក់របស់លោកស្រី ឱ វណ្ណឌីន៖




