ភ្នំពេញ៖ បើតាមព័ត៌មានបឋម បានអោយដឹងថា មានរថយន្តធំ តូច ចំនួន០៧គ្រឿង បុកបន្តគ្នានៅផ្លូវជាតិលេខ៤ ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ (ម្តុំហួសស្ពានទឹកសាប) វេលាម៉ោងជាង២រសៀល ថ្ងៃ១៧កុម្ភៈ២០២១នេះ។
បើតាមប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា ករណីនេះ សមត្ថកិច្ចកំពុងចុះទៅអន្តរាគមន៍និងស្រាវជ្រាវ ពីដើមហេតុ រួមនិងការខូចខាត៕



