ភ្នំពេញ៖ កូនសិស្សថ្នាក់ទី១១ នៃសាលាអន្តរទ្វីបអាមេរិកាំង សាខាជ្រោយចង្វារ បានបើករថយន្តស្លាកលេខនគរបាល និងបំពាក់ស៊ីរ៉ែនទៅរៀនជាញឹកញាប់ តែគ្មានអ្នកណាហ៊ានប៉ះពាល់ ។
ប៉ុន្តែមន្រ្តីនគរបាល ខណ្ឌជ្រោយចង្វារ បានបញ្ជាក់លើថា សិស្សសាលាម្នាក់នេះមានឈ្មោះ ឧត្តម រៀនថ្នាក់ទី១១ ពិតជាបានបើករថយន្តដោយផ្ទាល់ទៅរៀន ប្រាកដមែន និងបើកទៅច្រើនដងទៀតផង តែមិនមានការហាមឃាត់ ។
ករណីនេះដែរ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើន បានស្នើឲ្យនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ចាត់វិធានការចំពោះការយករថយន្ត ពាក់ស្លាកលេខនគរបាល និងបំពាក់ស៊ីរ៉ែនពីលើ យកទៅប្រើប្រាស់ជាលក្ខណៈបុគ្គលបែបនេះផង ៕


