ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំងដាក់សាឡាង ឆ្លងកាត់ពីតំបន់ច្បារអំពៅមកកាន់កោះពេជ្រ ដើម្បីរំដោះការកកស្ទះ ដែលសព្វថ្ងៃនេះកំពុងតែជួបនឹង បញ្ហាការកកស្ទះចរាចរណ៍ខ្លាំង ត្រង់ចំនុចស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) ។
យោងតាមហ្វេសប៊ុកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងបន្តថា នាពេលឆាប់ៗខាងមុខនេះ រដ្ឋបាលរាជធានីភំ្នពេញគ្រោងនឹង ស្ថាបនាស្ពានបេតុងមួយខ្សែបន្ថែម ឆ្លងកាត់ទន្លេបាសាក់ ដើម្បីធ្វើឱ្យលំហូរចរាចរណ៍ ក្នុងតំបន់នេះល្អប្រសើរ ៕




