ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា ក្មួយប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរសារចាក់ដោតប៉ុន្មានឃ្លា លើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធរឿងទុំទាវ២០២១ ។
ឧត្ដមសេនីយ៍ឯក ហ៊ុន ជា បានសរសរកាលពី ២១ម៉ោងមុន ក្នុងន័យដើមទាំងស្រុងថា
រឿងទុំទាវ2021 ដែលអាចមានក្រសួងពាក់ព័ន្ធ:
1. ក្រសួងព័ត៍មាន
2. ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ
3. ក្រសួងធម្មការ និងសាសនា
4. ក្រសួងអប់រំ
ច្បាប់គ្រប់យ៉ាងដែលអាច ពាក់ព័ន្ធនិងក្រសួងខាងលើ ប្រហែលជាត្រូវបានដាក់ក្នុងទូរ ហើយទុកក្នុងបន្ទប់យ៉ាងល្អ ក្រោយលាបឡេមិនធម្មតារបស់អូនទាវ ដើម្បីបន្ទុំសាច់អោយសរល្អ។
តែបើតាមខ្ញុំលឺប្រជាពលរដ្ឋ ដូចមិនពេញចិត្តទេ ហើយពួកគាត់បានអោយខ្ញុំជួយ បង្ហាញពីអារម្មណ៍ពួកគាត់ផងគឺថា
ថ្ងៃក្រោយបើមានអ្នកណាធ្វើខុស រឺ សំដែងប៉ះពាល់ដល់វប្បធម៌ជាតិហើយ គឺអស់បារម្ភ ដោយប្រើ:
១- ប្រើប្រេងក្រឡាសញ្ញាតាប៉ិលោកខែ ???
២- រកលុយអោយបាន ២០- ៣០ ម៉ឺនក្នុងមួយថ្ងៃ
៣- ធ្វើលិខិតសុំទោសទុកអោយហើយទៅ
យុទ្ធសាស្រ្តខាងលើអាចជួយលោកអ្នកបាន?
»ប្រជាពលរដ្ឋ និងព្រះសង្ឃដែលខ្ញុំបានជួប ពួកគាត់បានសួរថា ក្រោយខ្ញុំបង្ហោះ សូមការបកស្រាយមានក្រសួងណាឆ្លើយតបអត់
»ចម្លើយ: ឡេគេប្រើត្រូវ ព្រោះក្រសួងពាក់ព័ន្ធ រួញមាត់អស់ហើយ ។
មើលគីឡូឡេគេផង
អោយអូនសុំទោស?