ភ្នំពេញ៖ កម្លាំងវរៈសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៦០១ កាលពីម៉ោង ៣៖៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនមេខ្យល់ជនជាតិខ្មែរចំនួន ២នាក់ ភេទប្រុស ដែលបាននាំប្រជាពលរដ្ឋវៀតណាមចំនួន ៣នាក់ (ស្រី០២នាក់) ឆ្លងដែនខុសច្បាប់ចូលមកក្នុងខេត្តកំពត។
បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់ជនជាតិវៀតណាមទាំង ៣នាក់ ជូនយោធាការពារព្រំដែនវៀតណាម ហើយបានសំណូមពរភាគីវៀតណាម ក្រោយពេលធ្វើចត្តាឡីស័ករួច សូមផ្តល់លទ្ធផលនៃ ការធ្វើតេស្តនេះមកសមត្ថកិច្ចកម្ពុជាវិញ ។
ដោយឡែកមេខ្យល់ជនជាតិខ្មែរទាំង ២នាក់ សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕







