ភ្នំពេញ៖ កាន់តែក្ដៅហើយពេលនេះលោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា ប្រកាសថា នឹងដាក់ពាក្យបណ្ដឹងប្ដឹង ទុំទាវ ២០២១ ក្នុងនាមជាកូនខ្មែរ បើសិនជាអាជ្ញាធរគ្មានចំណាត់ការលើរឿងនេះ ឡើងវិញទេនោះ ។
លោកឧត្ដមសេនីយ៍ឯក បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៦ កុម្ភៈថា «ខ្ញុំ ❤️?? ជាតិ សាសនា ព្រះមហាក្សត្រ ❤️?????? ។ បើស្ងាត់ឈឹងចឹងដើរចេញទៅ អស់លោក ។ (តើខ្ញុំអាចដាក់ពាក្យបណ្ដឹង ទុំទាវ ២០២១ បានទេក្នុងនាមជាកូនខ្មែរ ម្នាក់ដែលនោះ ? ❤️??) តែខ្ញុំមិនចង់វែងឆ្ងាយនោះទេ ព្រោះប្រទេសមានច្បាប់ដែលតើ បាទ
តោះតោះ ជិះកង់លេងវិញដើម្បីសុខភាព ហាហាហា ខ្មាស់កូនក្មេងណាស់» ។
ក្រោយបង្ហោះសារបែបនេះរួច លោកឧត្ដមសេនីយ៍ឯក ក៏បានចូលទៅខមិនទៀតថា «បើមិនមានចំណាត់ការរឿងហ្នឹងឡើងវិញទេ ខ្ញុំនឹងចាប់ផ្ដើមអោយមេធាវីខ្ញុំរាបចំហើយ បងប្អូនជនរួមជាតិ បាទ វាឈឺណាស់សំរាប់ខ្ញុំបាទនឹង បងប្អូនដែលគោរពស្រលាញ់ជាតិ សាសនា ព្រះមហាក្សត្រ នៃយើងបាទ» ។
ជាមួយគ្នានោះដែរ ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលទៅខមិន គាំទ្រចំពោះការលើកឡើងនេះផងដែរ ៕

