ស្រីស្អាត ២នាក់ ចូលហូបស៊ុបនៅហាង រិទ្ធី ត្រពាំងថ្លឹង៩៩៩៩ ជិតស្តុបទួលពង្រ ចេញមកវិញផ្អើល

0

ភ្នំពេញ៖ ស្រីស្អាត ២នាក់ បានជិះម៉ូតូ ហុងដាស្កូពី០២១ មួយគ្រឿង ឌុបគ្នាទៅហូបស៊ុបនៅហាងយីហោ រិទ្ធី ត្រពាំងថ្លឹង៩៩៩៩ (១) លុះចេញមកវិញស្រាប់តែបាត់ម៉ូតូ ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីម៉ោងប្រមាណជាង ១០យប់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចហាងស៊ុបយីហោ រិទ្ធី ត្រពាំងថ្លឹង៩៩៩៩(១) នៅខាងកើតស្តុបទួលពង្រប្រមាណជាង ១០០ ម៉ែត្រ តាមបណ្ដោយមហាវិថីចោមចៅ​ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមតាមប្រភពព័ត៌មាន ពីជនរងគ្រោះ បានរៀបរាប់ថា ម៉ូតូរបស់គាត់គឺម៉ាកហុងដាស្កុបពី០២១ ពណ៌ស ដោយមិនបញ្ជាក់ពីស្លាកលេខ ហើយមុនកើតហេតុ រូបគាត់មានគ្នាពីរនាក់ បានជិះម៉ូតូចូលទៅហូបស៊ុប នៅហាងកើតហេតុខាងលើ ដោយម្ចាស់ហាងបានយកសំបុត្រមកកឹបត្រឹមត្រូវ លុះដល់ម៉ោងកើតហេតុខាងលើ ក៏បាននាំគ្នាចេញមកវិញស្រាប់តែបាត់ម៉ូតូ មិនដឹងថាជនសង្ស័យធ្វើសកម្មភាព លួចយកទៅពេលណា រួចក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការសួរនាំនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ច បាននាំជនរងគ្រោះ និងម្ចាស់ហាងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីធ្វើការសម្របសម្រួលគ្នារយៈជាង ១ម៉ោង បន្ទាប់មកខាងភាគីម្ចាស់ហាង សុំពន្យារពេល ៤-៥ ថ្ងៃ ដើម្បីធ្វើការដោះស្រាយគ្នាបន្តទៀត ៕