ភ្នំពេញ៖ សិស្សសាលាអនុវិទ្យាល័យអង្គរធំម្នាក់ ចេញពីរៀនជិះកង់បង្ហោះ តាមផ្លូវធ្វេសប្រហែស ធ្លាក់បាក់.ក ស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ១១៖៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខសាលាអនុវិទ្យាល័យអង្គរធំ ស្ថិតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
ជនរងគ្រោះ មានឈ្មោះ គើយ ឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី៧ រៀននៅអនុវិទ្យាល័យអង្គរធំ រស់នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
បើតាមការសន្និដ្ឋាន និងកោសល្យវិច័យរបស់គ្រូពេទ្យ បានឲ្យដឹងថា ចំពោះមូលហេតុគ្រោះថ្នាក់នេះ គឺបណ្តាលមកពីយុវសិស្សខាងលើជិះកង់បង្ហោះ ធ្លាក់បាក់.កស្លាប់តែម្ដង ៕

