ដកមេភូមិដំរីស្លាប់ ដែលថ្លើមធំហ៊ានស៊ីដាច់លុយសម្តេចតេជោ ជួយឧបត្ថម្ភពលរដ្ឋមានប័ណ្ណក្រីក្រ ក្នុងពេលជួបវិបត្តិកូវីដ១៩ (Video)

0

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សា សម្រេចបញ្ចប់តំណែងលោក លួង ឡុក ជាមេភូមិដំរីស្លាប់ ក្រោយមេភូមិរូបនេះហ៊ានស៊ីដាច់លុយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋមានប័ណ្ណក្រីក្រ ដែលកំពុងតែជួបកាលំបាក ក្នុងពេលជួបវិបត្តិកូវីដ១៩ ។

លោក លួង ឡុក ត្រូវបានប្រជាពលរដ្ឋ ចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ ដោយហ៊ានស៊ីដាច់លុយដែលប្រមុខរាជរដ្ឋាភិបាល បានឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលមានប័ណ្ណក្រីក្រកូវីដ១៩ ហេតុការណ៍នេះបានផ្ទុះឡើង បន្ទាប់ពីសាច់ញាតិលោកយាយ ឃុំ ណាវ អាយុ ៦៣ឆ្នាំ ជាជនពិការភាព និងមានកូនម្នាក់ ដែលសតិមិនប្រក្រតី បានតវ៉ា សើរើនៅសាលាឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២១។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរកដំណោះស្រាយ ក្នុងសាលាឃុំដំរីស្លាប់លោក លួង ឡុក បានសារភាពថា ខ្លួនបានស៊ីដាច់លុយកូវិដ១៩ ដែលសម្តេចជួយឧត្តមដល់លោកយាយ ឃុំ ណាវ ដែលជនពិការ ចាប់តាំងពីបើកដំបូងមកម្ល៉េះ ដោយបាននិយាយភូតភរកុហក សាច់ញាតិបងប្អូនអ្នកភូមិថា លោកយាយពុំមានប័ណ្ណក្រីក្រនោះទេ តែបងប្អូនអ្នកភូមិដឹងច្បាស់ថា លោកយាយបានធ្វើប័ណ្ណក្រីក្រហើយ ក្រោយមានការស្រាវជ្រាវ ដោយបានបញ្ជាក់ច្បាស់លាស់ ពីលោកស្រីមេឃុំដំរីស្លាប់ថា លោកយាយពិតជាមានប័ណ្ណក្រីក្រពិតប្រាកដ ហើយបានបើកលុយរាល់ខែទៀតផង ។

នៅកិច្ចដំណោះស្រាយ បានឲ្យដឹងថា ក្រោយពីបែកធ្លាយផ្ទុះរឿងថា លោកយាយមានប័ណ្ណ មេភូមិភ័យខ្លួន ក៏លួចធ្វើលិខិតមួយច្បាប់ ជារបាយការណ៍ មកឲ្យលោកស្រីមេឃុំដើម្បី ជួយជាអំណះអំណាង ថាខ្លួនបានរាយការណ៍ពី សកម្មភាពបើកលុយ និងមានលុយចំនួន ២៤ម៉ឺនរៀល ចំនួន២ខែ មករក្សាទុកនៅសាលាឃុំ ក្នុងនោះចំនួនលុយដែលនៅសល់ជាច្រើនខែ លោក លួង ឡុក បានឲ្យកូនបើកទុកសម្រាប់ចាយវាយហ៊ឺហា ជាសម្បត្តិផ្ទាល់ខ្លួន លើគំនរទុក្ខរបស់លោកយាយជនពិការ ។

គួររំលឹកផងដែរថា បន្ទាប់ពីរឿងរ៉ាវត្រូវបានលាតត្រដាង លោក លួង ឡុក បានសារភាពកំហុសនិងទទួលខុសត្រូវ ធានាសងលុយឲ្យលោកយាយគ្រប់ចំនួន ព្រមទាំងលើកដៃសំពះជាច្រើនដង ដើម្បីសុំឲ្យបញ្ចប់រឿងតែត្រឹមនេះ តែអ្វីដែលមេភូមិកំហូច បានធ្វើជាគំរូអាក្រក់ ដែលប្រជាពលរដ្ឋទាំងភូមិ មិនអាចទទួលយកបាន ថែមទាំងដាក់ពាក្យបណ្តឹង មកសាលាស្រុកកំពង់ស្វាយ ដើម្បីរកយុត្តិធម៌ និងលុបបំបាត់កាកសំណល់សង្គមចោល ដើម្បីកុំឲ្យមេភូមិ មេឃុំ ឬជនពុករលួយឆក់យកឳកាសបំផ្លាញកិត្តិយសជាតិ ។ លោកស្រី យឹង ហៀប មេឃុំដំរីស្លាប់ មានឲ្យដឹងនារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ថា បន្ទាប់ពីមានកិច្ចប្រជុំនៅ សាលាស្រុកកំពង់ស្វាយ អភិបាលស្រុក និងក្រុមប្រឹក្សាឃុំ បានសម្រេចធ្វើការណែនាំ ឲ្យដាក់ទារុណកម្មលោកមេភូដំរីស្លាប់ ដោយការដកហូតតំណែងមេភូមិ និងឲ្យអនុភូមិឡើងជា មេភូមិដំរីស្លាប់ជំនួសលោក លួង ឡុក ដោយការសាកល្បងការងារបុគ្គល ដែលមកទទួលតំណែងជាមេភូមិ បើការងារល្អ និងធ្វើជាមេភូមិរហូត តែបើមិនមាន សមត្ថភាព និងត្រូវបោះឆ្នោតជ្រើរើសមេភូមិថ្មី ។

ដោយឡែកលោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងតាមទូរស័ព្ទនា ល្ងាចថ្ងៃទី១៦ ខែកុម្ភះឆ្នាំ ២០២១ ថា បន្ទាប់ពីបានពិចារណាយ៉ាងល្អិតល្អន់ ក្នុងកិច្ចដំណោះស្រាយ ជំលោះរវាងលោកលួង ឡុក មេភូមិដំរីស្លាប់ គឺពិតជាមានកំហុសខ្លាំងខ្លាមែន ដោយសារតែលោកមេភូមិ បានបើកលុយឧបត្ថម្ភរបស់សម្តេច ហើយពុំបានប្រគល់ជូន លោកយាយដែលជាជនក្រីក្រ ថែមទាំងយកលុយទាំងនោះមករក្សាទុកខ្លួនឯង ហើយមិនបានផ្តល់ដំណឹងមកអាជ្ញាធរឃុំដឹងលឺ ពីការមិនអវត្តមានរបស់លោកយាយនៅក្នុងភូមិ ដោយយល់ឃើញថា លោកយាយទៅរស់នៅ ជាមួយកូនតាមខេត្តមួយរយៈ ចំណែកថវិការបើសាម៉ីខ្លួនមិនទទួលយក និងបង្វែមករតនាគារវិញ រីឯលោកមេភូមិនិងត្រូវផ្អាកការងារជាមេភូមិ ៕

សូមចុចលីងខាងក្រោមនេះ ដើម្បីទស្សនាវីដេអូ៖

https://web.facebook.com/obnasianews/videos/1217865175276020/