ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៦ កុម្ភៈនេះថា អ្នករត់ចេញ ពីមណ្ឌលចត្តាឡីស័ក នៅខេត្តឧត្តរមានជ័យ រកឃើញក្នុងសណ្ឋាគារ នៅអន្លង់វែង ។
សូមរំលឹកថា យោងតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានឈ្មោះ ធា ជីថា ស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជយ័ តាមសង្សារឈ្មោះ ឌិន សាម៉ឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ជាមួយគ្នានោះនារីដែលរត់ចេញពី មណ្ឌលចត្តាឡីស័ករូបនេះ នឹងតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឡើងវិញ ហើយក្រុមមន្ត្រីសុខាភិបាល ក៏កំពុងតែតាមរកអ្នកពាក់ព័ន្ធ ដើម្បីយកមកធ្វើចត្តាឡីស័កផងដែរ ៕


