ភ្នំពេញ៖ អភិបាលរងខេត្តបាត់ដំបងម្នាក់ យកបង្គោលថ្មទៅបោះចំកណ្តាលផ្លូវ ដោយសារគាត់អះអាងថា ជាដីរបស់គាត់ ដែលពីមុនមានទទឹង ៤ម៉ែត្រ តែក្រោយមករដ្ឋពង្រីកផ្លូវរហូតដល់ ៨ម៉ែត្រ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកមួយចុះផ្សាយ ។
យោងតាមប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា អភិបាលរងខេត្តបាត់ដំបងរូបនេះ នៅតែទាមទារលើម្ចាស់កម្មសិទ្ធិដីនេះដដែល ទោះរដ្ឋបានឈូសឆាយចេញជាផ្លូវក៏ដោយ ដែលដីនេះមានទីតាំងស្ថិតនៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ព័ត៌មានលម្អិតយ៉ាងណាសារព័ត៌មាន យើងនឹងធ្វើការផ្សាយជូន នៅពេលក្រោយទៀត ៕




