ភ្នំពេញ៖ លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានឈ្មោះ ធា ជីថា ភេទស្រី អាយុ ១៧ឆ្នាំ បានរត់ចេញពីមណ្ឌលចត្តាឡីសក័ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជយ័ តាមសង្សារទៅបាត់ ។
តាមព័ត៌មានពីមន្ទីរព័ត៌មានខេត្តព្រះវិហារ ផ្ញើជូនលោករដ្ឋមន្ត្រី ខៀវ កាញ៉ារីទ្ធ នៅថ្ងៃទី១៦ កុម្ភៈនេះ បានបញ្ជាក់ថា «យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២១ មានឈ្មោះធា ជីថា ស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័ បានរត់ចេញពីមណ្ឌលចត្តាឡីសក័ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជយ័ តាមសង្សាឈ្មោះ ឌិន សាម៉ឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រហូតមកដល់ពេលនេះ ឈ្មោះនេះមិនទាន់មានមុខចូលមក ក្នុងមូលដ្ឋានយើងខ្ញុំនៅឡើយទេ» ។