បើមិនចង់ស្ដាយក្រោយ ត្រូវតែដឹង! នេះជាមូលហេតុឆេះ ឡានហាយឡែនឌ័រ….

0

ភ្នំពេញ៖ នៅថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០២១​ វេលម៉ោង​ ១៦:៣០នាទី នៅចំណុចផ្លូវបំបែកជាបួនលើផ្លូវជាតិលេខ០៣ ស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មាន​ករណីអគ្គីភ័យឆេះរថយន្ត​ មួយគ្រឿងម៉ាកតូយ៉ូតាហាយឡែនឌ័រ ពណ៌ខ្មៅពាក់ផ្លាក​លេខ​ភ្នំពេញ​ ២AS.៣៤៨០​ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ​ មាឃ ស៊ុន​ ភេទ​ប្រុស​ អាយុ​ ៥៧​ឆ្នាំ​ មុខរបរកសិករ​ នៅភូមិត្រពាំងថ្ម​ ឃុំគុស​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ រងការខូចខាតធ្ងន់​ ។

ចំពោះមូលហេតុ គឺបណ្តាលមកពីឆ្លងខ្សែភ្លើងអាគុយ បណ្តាលឲ្យមានអណ្តាតភ្លើងឆេះតែម្តង ។

ក្នុងពេលកើតហេតុនោះកម្លាំងជំនាញអគ្គីភ័យ របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍អង្គតាសោម បានចេញអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់តែកន្លះឡាន ទើបអគ្គីភ័យរលត់ជាស្ថាពរ​ ៕