ភ្នំពេញ៖ បុរសជាមន្ត្រីរាជការម្នាក់ ក្រោយពីផឹកស៊ីស្រវឹងស្រឿងៗ ហើយហៅស្រីទៅដេកជាមួយ តែមិនបានដូចបំណង ស្រាប់តែផ្ទុះកំហឹង ដោយបានប្រើហិង្សាលើម្ចាស់ហាង KTV និងបំផ្លិចបំផ្លាញសម្ភារៈអស់ជាច្រើន ។
យោងតាមហ្វេសប៊ុកផេក Pheng Vannak News ដែលបង្ហោះកាលពីថ្ងៃទី១៤ កុម្ភៈ បានសរសេរថា « ហាក់ លី មន្ត្រីល្មោភកាមផឹកស៊ីស្រវឹង ហៅនាងៗទៅរួមភេទមិនបាន បានប្រើហិង្សាលើម្ចាស់ហាង KTV និងបំផ្លិចបំផ្លាញសម្ភារៈ របស់ម្ចាស់ហាងអស់ជាច្រើន។ ហេតុការណ៍នេះកើតឡើងនៅស្រុកពារាំង ខេត្តព្រៃវែង យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ ពេលនេះជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងប្ដឹងទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីទាមទាររកយុត្តិធម៌» ៕