ភ្នំពេញ៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង សហការជាជួយមួយកម្លាំងជំនាញពាក់ព័ន្ធ ក្នុងស្រុកសំពៅលូន កាលពីព្រឹកថ្ងែទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់រថយន្តមួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ មានផ្ទុកមនុស្សចំនួន ៧នាក់ និងអ្នកបើកបរម្នាក់ បញ្ជូនទៅស្នហការនគរបាលខេត្ត ដើម្បីសាកសួរនិងធ្វើកំណត់ហេតុ ។
លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោលខេត្ត បានឲ្យដឹងថា ក្រោយការឃាត់សួរនាំរួច ទើបដឹងថាពួកគេទាំង ៧នាក់ ទើបធ្វើដំណើរឆ្លងមកពីប្រទេសថៃទាំងអស់គ្នា ដោយពុំបានធ្វើចិត្តាឡីស័កនោះទេ ។
បន្ទាប់ពីសួរនាំរួចកម្លាំងរបស់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបញ្ជូនអ្នកធ្វើដំណើរទាំងអស់នោះ ទៅធ្វើចិត្តាឡីស័ក និងព្រមានជាលើកទី១ បើមានលើកក្រោយទៀតនឹងត្រូវអនុវត្តតាមច្បាប់ ៕


