ភ្នំពេញ៖ តាមរបាយការណ៍ទទួលបាន ពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិន-វៀតណាម រយៈពេល ៣ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជាទទួលបានភ្ញៀវទេសចរ សរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣% ធៀបនឹងឆ្នាំ២០២០ ។
យោងតាមហ្វេសប៊ុក ក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ កុម្ភៈនេះ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបមាន ភ្ញៀវជាតិប្រមាណ ៨៨០.៥៥៣ នាក់ កើនឡើង ៦,០៥% (ប្រៀបចូលឆ្នាំចិន ២០២០), ភ្ញៀវបរទេសផ្ទៃក្នុង ប្រមាណ ១២.០៨៥ នាក់ ថយចុះ ៨៥,៤០% (ប្រៀបចូលឆ្នាំចិន២០២០) ។
ក្នុងចំនួនសរុបខាងលើ ចំនួនភ្ញៀវតាមថ្ងៃនីមួយៗ រួមមាន៖
-ថ្ងៃទី១ ទី១២ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ២០៥.០៧៥ នាក់
-ថ្ងៃទី២ ទី១៣ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ៤០៨.៥២១ នាក់
-ថ្ងៃទី៣ ទី១៤ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ២៧៩.០៤២ នាក់
គោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរយៈពេល៣ថ្ងៃនេះ រួមមាន៖
-រាជធានីភ្នំពេញ៖ ១១៨,៥០២នាក់
-ខេត្តសៀមរាប ៖ ១១៧.៧៨៩ នាក់
-ខេត្តកំពត៖ ១០២.០២៦នាក់
-ខេត្តកែប៖ ៩២.៨០៤ នាក់
-ខេត្តព្រះសីហនុ៖ ៨២.០៦៥នាក់
-ខេត្តកណ្តាល៖ ៧២.៥១០ នាក់
-ខេត្តបាត់ដំបង៖ ៦២.៤៦៤នាក់
-ខេត្តកោះកុង៖ ៣៥.២២៥ នាក់
-ខេត្តកំពង់ស្ពឺ៖ ២៩.៧៧០នាក់
-ខេត្តពោធិ៍សាត់ ៖ ២៤.៧២៣នាក់ ៕




