ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជូនរបាយការណ៍អំពីគ្រោះថ្នាក់អគ្គិភ័យ ទូទាំងប្រទេសរយៈពេល ៣ ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម (គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១) គឺកើតមានចំនួន ១៤លើក ។
ដូច្នេះបើប្រៀបធៀបទៅនឹងរយៈពេល ៣ ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០ ឃើញថា ក្នុងឆ្នាំ២០២១នេះ គ្រោះអគ្គិភ័យមានការថយចុះចំនួន ៣លើក(១៤/១៧លើក) ៕