ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា បានបន្តស្នើឲ្យក្រសួងពាក់ព័ន្ធ មេត្តាត្រួតពិនិត្យនូវកំហុសឆ្គង ដែលមានចេតនាគ្រោងទុកនេះឡើងវិញ ចំពោះរឿងទុំទាវ២០២១ ដើម្បីកុំឲ្យរាស្រ្តគិតថា ច្បាប់លំអៀង ហើយច្បាប់អនុវត្ត គឺមានសំរាប់អ្នកក្រ និងអ្នកមាន ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ កុម្ភៈនេះ ឧត្ដមសេនីយ៍ឯក ហ៊ុន ជា បានសរសេរថា «មិនថាខមិន រឺឆាតមកផ្ទាល់ដល់រូបខ្ញុំ គឺសឹងតែ 99% ដែលចង់អោយមានភាពស្មើគ្នាចំពោះមុខច្បាប់ ហើយមិនមែន ដុតអោយខ្លោច រោលអោយឆៅនោះទេ គ្រាន់តែចង់អោយមានយុត្តិធម៍ដល់ខ្មែរគ្រប់គ្នា។ ក្នុងនាមខ្ញុំក៏ជាប្រជាជនខ្មែរមួយរូបដែរ សុំសំណូមពរ និងសង្ឃឹមយ៉ាងមុតមាំថា ក្រសួងដែលមានសមត្ថភាព ពាក់ព័ន្ធក្នុងរឿងទុំទាវ2021 ដែលអាចមាន: 1. ក្រសួងព័ត៍មាន, 2. ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ, 3. ក្រសួងធម្មការ និងសាសនា, 4. ក្រសួងអប់រំ មេត្តាត្រួតពិនិត្យឡើងវិញ នូវកំហុសឆ្គងដែលមានចេតនា គ្រោងទុកនេះឡើងវិញ ពោលគឺកុំអោយរាស្រ្តគិតថា ច្បាប់លំអៀង ហើយច្បាប់អនុវត្ត គឺមានសំរាប់អ្នកក្រ និងអ្នកមាន ។ មន្រ្ដីធ្វើ រាស្រ្តរងចាំមើល????» ។