ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ដែលគេស្គាល់ថាជាក្មួយប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យកោះហៅអាជីអាម៉ី កូនលោកផ្កាយ៣ រួមទាំងតួសម្តែងក្នុងរឿង «ទុំទាវ២០២១» យកមកចាត់ការតាមនីតិវិធីច្បាប់ឡើងវិញ ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា បានសរសេរលើ បណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី១១ កុម្ភៈថា «រឿងទុំទាវ២០២១ ជាប្រធានបទដ៏ក្ដៅដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះ យើងត្រូវតែមានតម្លាភាពជាមួយគ្នា ។ ខ្ញុំសុំស្នើ ក្រសួងវប្បធម៌ កោះហៅបុគ្គលដែលបានយករឿងទុំទាវមកបំផ្លាញ នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និង អក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនីតិវិធីនៃច្បាប់ឡើងវិញ ដើម្បីបំពេញបំណង និងរកយុត្តិធម៌ដល់ជនរងគ្រោះ និងជនរួមជាតិខ្មែរទាំងអស់អោយមានភាពស្មើគ្នា»។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា សង្កត់ធ្ងន់ថា «កុំអោយរាស្រ្ដគិត ថា វាខុសគ្នាត្រង់ណា?» ។

