ភ្នំពេញ៖ កាលពីម៉ោង ៤ទាបភ្លឺ ថៃ្ងទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៤ PK42+500 នៅចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង មានរថយន្ដ ១គ្រឿង ម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3E-3936 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ4A-5074 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយកើតហេតុ) បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើបានបុករថយន្ដ ១គ្រឿង ម៉ាកTUNDRA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-7909 អ្នកបើកបរឈ្មោះ ថូម៉ាស់ ភេទប្រុស អាយុ45ឆ្នាំ ជនជាតិជនបរទេស ស្នាក់នៅរាជធានីភ្នំពេញ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ ជនរងគ្រោះជាប់ក្នុងរថយន្ដ អ្នករួមដំណើរឈ្មោះ ឈិន ស្រីស្រស់ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចនគរបាល ជួយអន្ដរាគមន៍សង្រ្គោះបន្ទាន់ ចេញពីក្នុងរថយន្ដ រួចបញ្ជូនទៅមន្ទីរពេទ្យ។
តាមរបាយការណ៍ជំនាញ រថយន្តសណ្ដោងសឺមីរឺម៉ក បើកបរបញ្ច្រាសទិស រេចង្កូតចូលទៅផ្នែកខាងឆ្វេង បុករថយន្ដដែលបើកបញ្រ្ចាសទិសគ្នា រុញចូលទៅខាងក្នុងផ្ទះ វេរប្រាក់ Wing ។
បច្ចុប្បន្នមធ្យោបាយបង្ក យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕





