ទុំទាវ២០២១! លោក ពេជ្រ ស្រស់៖ ការលើកឡើងរបស់លោក ហេង ឡុង ជាការបន្ថែមសាំងលើអណ្តាតភ្លើង កំពុងតែឆេះសន្ធោសន្ធៅ

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា ការលើកឡើងរបស់លោក ហេង ឡុង គឺជាការបន្ថែមសាំងលើ អណ្តាតភ្លើងកំពុងតែឆេះសន្ធោសន្ធៅ និងកំពុងបើកទ្វារទ្រុងឲ្យពួកបាតសង្គមរួចផុត ពីការទទួលខុសត្រូវផ្លូវច្បាប់ ។

ការលើកឡើងរបស់លោក ពេជ្រ ស្រស់ ធ្វើឡើងបន្ទាប់ពីលោក ហេង ឡុង បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងវែងអន្លាយ ទាក់ទងនឹងរឿងអាជី អាម៉ី ដែលបានសម្ដែងរឿង ទុំទាវ២០២១ ធ្វើឲ្យប៉ះធ្ងន់ធ្ងរដល់ វប្បធម៌ជាតិ សាសនា ។

លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១១ កុម្ភៈនេះថា «ផ្ញើជូនលោក ហេង ឡុង ការលើករបស់លោក ហេង ឡុង គឺជាការបន្ថែមសាំងលើអណ្តាតភ្លើង កំពុងតែឆេះសន្ធោសន្ធៅ ពីព្រោះថា ការលើករបស់លោក ហេង ឡុង មានចរិតបើកទ្វារទ្រុង ឲ្យពួកបាតសង្គមរួចផុត ពីការទទួលខុសត្រូវផ្លូវច្បាប់។ ខ្ញុំសូមគូសបញ្ជាក់ជូនលោក ហេង ឡុង ថា៖ ក្រសួងវប្បធម៌ ជាសេនាធិការ រដ្ឋាភិបាលដើម្បីការពារវប្បធម៌ខ្មែរ និង សិល្បៈខ្មែរ ព្រមទាំងមរតកអក្សរសិល្ប៍ខ្មែរទៀតផង ហើយក្រសួងវប្បធម៌ ជាដើមបណ្តឹងលើជនទាំងឡាយណា ធ្វើសកម្មភាពបំផ្លាញ វប្បធម៌ សិល្បៈ អក្សរសិល្ប៍ខ្មែរដោយមិនអាច ដើរតួរំលោភច្បាប់ទេ។ ចំពោះករណីចំប៉ីខ្មៅ លោក ហេង ឡុង និយាយត្រូវត្រង់បទល្មើសផ្សេងគ្នា ប៉ុន្តែច្បាប់ ក៏ដាក់ទោសខុសគ្នាដែរ បើបទល្មើសដូចគ្នាគឺវា មានតែចំប៉ីខ្មៅបានធ្វើសកម្មភាពជាមួយក្រុម ក្មេងស្រីប្រុសទាំងនោះ ទើបចាត់ទុកជាបទល្មើសតែមួយ។ ហេតុអ្វីមិនយកក្រុមក្មេង ស្រី ប្រុស ទៅអនុវត្តច្បាប់នៅតុលាការ ឲ្យដូចករណីចំប៉ីខ្មៅដែរទៅ ? ព្រោះច្បាប់មានចែងកំណត់ ទោសរួចដែរហើយពី សកម្មភាពក្រុមក្មេងទាំងនោះ គឺវាមិនអាចច្រឡំ ជាមួយករណីចំប៉ីខ្មៅទេ ដូច្នេះត្រូវ យកទៅអនុវត្តច្បាប់ នៅតុលាការទៅដើម្បីតម្លាភាព» ។

ខាងក្រោមនេះជាសំណេររបស់លោក ហេង ឡុង ទាំងស្រុង៖​