ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងប៉ុន្មានចំណុច ដែលជាហេតុនាំឲ្យបែកបាក់ សាមគ្គីភាពក្នុងសង្គម ។
លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុក នារសៀលថ្ងៃទី១១ កុម្ភៈនេះថា ហេតុនាំឲ្យបែកបាក់ សាមគ្គីភាពក្នុងសង្គមគឺ៖
-អនុវត្តច្បាប់បែងចែក វណ្ណៈអ្នកល្មើសច្បាប់
-បាត់ជំនឿលើអ្នកកាន់ ការរដ្ឋបាលសាធារណៈ
-ប្រព័ន្ធយុត្តិធម៌ធ្លាក់ចុះ ខ្សោយដោយពុករលួយ
-សីលធម៌ភាពជាមនុស្សធ្លាក់ចុះ និងគ្មានគុណធម៌
– ប្រព័ន្ធដឹកនាំរដ្ឋនិយមបក្ខពួក និងគ្មានតុល្យភាព
ក្រៅពីប៉ុន្មានចំណុចនេះហើយ លោកប្រធានបក្ស បញ្ជាក់ថា នៅមានច្រើនទៀត ប៉ុន្តែសុំលើកប៉ុណ្ណឹងសិនចុះ ៕