ភ្នំពេញ៖ ជនរងគ្រោះ ២នាក់ ជិះម៉តូឌុបគ្នា ទៅសួរជនសង្ស័យដល់ផ្ទះ រឿងយកស្រាបៀគប់ខ្លួន មានអីស្រាប់តែជនសង្ស័យ ទាញពូថៅកាប់រយះក្បាល ហូរឈាមស្រោចខ្លួន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះទាំង ២នាក់រួមមាន៖ ១-ឈ្មោះ ស៊ុក ជឿន ហៅ កុយ ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ។ ២-ឈ្មោះ សៀន សល់ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ។ ជនរងគ្រោះ ទាំង២នាក់ មានទីលំនៅភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានឈ្មោះ ឃួន សុភី ភេទប្រុស អាយុ ២៥ឆ្នាំជនជាតិ ខ្មែរមុខរបរកម្មករ មានទីលំនៅភូមិ បន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
វត្ថុតាងចាប់យក៖ ពូថៅផ្លែដែក ដងធ្វើពីឈើប្រវែង ២៦ សង់ទីម៉ែត្រ, ខ្សែក្រវ៉ាត់ ចំនួន ០១ ប្រវែង ១,១៨ម៉ែត្រ, ក្បាលដែក រូបអក្សរ H ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ស៊ុក ជឿន ហៅកុយ និងឈ្មោះ សៀន សល់ បានម៉ូតូ ម៉ាក ស្កុបពីពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1IA- 6316 ឌុបគ្នាពីធ្វើការសំណង់មកផឹកទឹកត្នោតជូរនៅភូមិ បន្ទាយតូច ឃុំ ភ្នំបាត ពេលកំពង់ផឹកទឹកត្នោតជូរ ជនរងគ្រោះឈ្មោះសៀន សល់ អស់បារីជក់ បានជិះម៉ូតូ ម៉ាក
ស្កុបពីទៅទិញបារី លុះជិះតាមផ្លូវក៍បានជួបមិត្តភក្ក័ បាអោយស្រាបៀចំនួន ២កំប៉ុង ហើយជនសង្ស័យក៏នៅទីនោះដែរ ក្នុងពេលនោះជនរងគ្រោះ បានអោយស្រាបៀរទៅជនសង្ស័យឈ្មោះ ឃួន សុភី ផឹកម្នាក់១កំប៉ុង ភ្លាមនោះជនសង្ស័យបាន យកស្រាបៀគប់ជនរងគ្រោះ ប៉ុន្តែគប់មិនត្រូវ បន្ទាប់មកជនរងគ្រោះ បានទៅប្រាប់បងឈ្មោះ ស៊ុក ជឿន ហៅកុយ ហើយបាននាំគ្នាជិះម៉ូតូឌុបគ្នា ទៅរកជនសង្ស័យដល់ផ្ទះ ពេលទៅដល់ជនរងគ្រោះ បានសួរនាំជនសង្ស័យថា យ៉ាងមិចបានគប់អាញ់ នៅពេលនោះជនសង្ស័យ បានស្ទុះយកពូថៅពីក្នុងផ្ទះ កាប់ជនរងគ្រោះឈ្មោះ សៀន សល់ ចំនួន ២ពូថៅ ត្រូវចំក្បាល និងដៃខាងស្តាំ បណ្តាលអោយមានរបួស ខណៈនោះដែរ ជនរងគ្រោះឈ្មោះ ស៊ុក ជឿន ហៅកុយ បានចូលទៅ ឃាត់ និងយកខ្សែក្រវ៉ាត់ វាយ ឈ្មោះ ឃួន សុភី ត្រូវចំក្បាល បណ្តាលអោយរបួសបែកក្បាល ទន្ទឹមពេលនោះជនសង្ស័យឈ្មោះ ឃួន សុភី បានកាប់ជនរងគ្រោះឈ្មោះ ស៊ុក ជឿន ហៅកុយ ត្រូវក្រោមគុម្ព ត្រចៀកខាងស្តាំ និងចំ ចិញ្ចើមខាងស្តាំ បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានសាច់ញ្ញាតិនាំយកទៅព្យាបាល នៅមន្ទីពេទ្យលោកសង្ឃក្រុងភ្នំពេញ លុះព្រឺកថ្ងៃទី៧.២.២០២១ ឪពុករបស់ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ចូលមកប៉ុស្តិ៍នគរបាលរដ្ឋាបាលភ្នំបាត ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹង កម្លាំងប៉ុស្តិ៍បានសហការជាមួយ កម្លាំងជំនាញបានចុះទៅ កន្លែងកើតហេតុស្រាវជ្រាវនាំខ្លួន ជនសង្ស័យឈ្មោះ ឃួន សុភី បញ្ជួនមកអធិការដ្ឋាននគរបាលស្រុកពញាឮ និងបានការអនុញ្ញាតិឲ្យធ្វើការឃាត់ខ្លួន ជនសង្ស័យពីលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី តាមរយះទូរសព្ទ័ វេលាម៉ោង១១.១៥នាទី នាថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០២១ ដើម្បីចាត់ការតាមនីតិវិធី ៕