ចុមយក្ស! មុខមាត់ដូចអាចយម៉េះ

0

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន ៦នាក់ ត្រូវកម្លាំងជំនាញប្រឆាំងគ្រឿងញៀន អធិការដ្ឋាននគរបាល ស្រុកស្ទោង សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលចំណាលើ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចិនជើង ឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី នៅចំណុចកញ្ចុះ (ពូថុល) ស្ថិតក្នុងភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោង ។

ជនសង្ស័យ ទី១-ឈ្មោះ មិល ឈិត ភេទប្រុស អាយុ២២ឆ្នាំ ភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ ទី២-ឈ្មោះ ចេន ភូផា ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិពោធិ៍ ឃុំរុងរឿង ស្រុកស្ទោងខេត្តកំពង់ធំ។ ទី៣-ឈ្មោះ ណូ រ៉ានី ភេទប្រុស អាយុ២១ឆ្នាំ ក្នុងភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ ទី៤-ឈ្មោះអឿន ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ ទី៥-ឈ្មោះម៉ី ស្រីចាន់ ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ និងទី៦-ឈ្មោះ ឆាន រ៉ុម ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចដកហូត ទូរស័ព្ទដៃចំនួន ៤គ្រឿង, ផៅវឺបេង ចំនួន១ , កាបូបដៃសម្រាប់ដាក់លុយចំនួន០៤, ដែកកេះចំនួន ០២, ឧបករណ៍សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន , កន្ត្រៃមួយ, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះណូ រ៉ានី មួយសន្លឹក , ម៉ូតូម៉ាកហុងដាឌ្រីម សេ125 បិទពណ៌ទឹកមាស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ធំ 1O-5451 ចំនួន ១គ្រឿង។ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕