ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន០២នាក់ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៤៧៦នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៤៥៧នាក់ និងអ្នកជំងឺ១៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ (គ្មានអ្នកស្លាប់) ៕

