ថយអេស្កាកាយដី មិនប្រយ័ត្ន កិនបុរសម្នាក់ស្លាប់ភ្លាមៗ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ភ្នំពេញ៖​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ នៅ​កន្លែង​កើត​ហ​តុ​ ខណៈ​ឈរ​ពីក្រោយ​បញ្ជា​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដីស្រែ​ ហើយ​អ្នក​បើក​មើល​មិនឃើញ​ បាន​បើក​ថយ​កិន​តែ​ម្តង​ ។​ ​ហេតុការណ៍​នេះ​ កើតឡើង​នៅ​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៥​និង​២៥​នាទី​ នៅ​ចំណុច​ភូមិ​ថ្មី​ ឃុំ​ក​ន្ទឺ​១​ ស្រុក​បាណ​ន់​ ។​

​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា​មួយ​នេះ​ សមត្ថកិច្ច​បាន​ចុះ​មក​ឃាត់ខ្លួន​បុរស​ឈ្មោះ​ រី​ ចំ​រ៉ុ​ង​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ស្រឡៅ​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ បាន​បើក​អេ​ស្កា​កាយ​ដីស្រែ​ ។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ វ៉ើ​ន​ វ័​ន្ត​ អាយុ​៤៨​ឆ្នាំ​ រស់នៅ​ភូមិ​បោះ​ពោធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​ឈរ​បញ្ជា ​និង​ត្រួតពិនិត្យ​ បណ្តាល​អោយ​ស្លាប់​ភ្លាមៗ​ នៅ​កន្លែង​កើតហេតុ​។​

​ករ​ណិ​នេះ​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​ ចំណែក​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន ​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕