ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ ដឹកនាំដោយលោកវរសេនីយ៍ទោ ណយ ស៉ីថាច កាលពីថ្ងៃទី៥ខែកុម្ភៈ បានធ្វើការចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ឋនិងករណីចាប់រំលោភសេពសន្ថវៈ លើក្មេងស្រីអាយុ១៣ឆ្នាំ។
យោងតាមស្នងការនគរបាលខេត្តក្រចេះបានបញ្ជាក់ថាការចាប់ខ្លួនបុរសរូបនេះធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់អណាព្យាបាលក្មេងស្ររីងគ្រោះ។ ជនជាប់ចោទឈ្មោះ អ៊ូ រដ្ឋា អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀនកំរិតបឋមសិក្សា រស់នៅឃុំកោះខ្ញែរ ស្រុកសំបូរ បានធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រីរងគ្រោះ នៅច្រាំងទន្លេរហូតបានសម្រេច៕
