ឈ្លោះគ្នាជាមួយសង្សារ ស្រីស្រស់ជិះកង់បីមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វាថ្មី (Video)

0

ភ្នំពេញ៖ ស្រីស្អាតរូបស្រស់ម្នាក់ បានឈ្លោះប្រកែកគ្នាជាមួយសង្សារ ក៏ជិះកង់បីមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារថ្មី ប៉ុន្តែមិនបានសម្រេច ដោយម្ចាស់កង់បីជួយឃាត់ទាន់ពេល ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពី ម៉ោង ១១៖២០នាទីយប់ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២១ នៅត្រង់ចំណុចលើស្ពានជ្រោយចង្វាថ្មី ស្ថិតនៅក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញនារីខាងលើ ជិះកង់បីឥណ្ឌា មួយគ្រឿងរួចក៏បើកឡើងស្ពានជ្រោយចង្វាថ្មី ក្នុងទិសដៅពីលិចទៅកើត បានពាក់កណ្តាលស្ពាន ក៏ស្រាប់តែឲ្យកង់បីនោះឈប់ រួចហើយក៏ឈរយំបានមួយសន្ទុះ បន្ទាប់មកក៏ប៉ុនប៉ងធ្វើសកម្មភាព លោតទឹកសម្លាប់ខ្លួនតែម្ដង។ ប៉ុន្តែត្រូវបានម្ចាស់កង់បី ធ្វើការឃាត់ទាន់ពេលវេលា ហើយបាននាំមកគោលដៅ រង្វង់មូលគួចកាណុងដើម្បីសួរនាំ។

ចំពោះមូលហេតុដែលស្រីស្រស់រូបនេះ ចង់លោតទឹកសម្លាប់ខ្លួន គឺមកពីឈ្លោះគ្នាជាមួយសង្សារ ក៏ជិះកង់បី ទៅដល់លើស្ពានជ្រោយចង្វាតែម្ដង។

បន្ទាប់ពីសួរនាំរួចសមត្ថកិច្ចស្រះចក ក៏បានយកនារីរូបនោះសាកសួរនៅប៉ុស្តិ៍បន្ថែម រួចបានទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីមកទទួលយកទៅផ្ទះវិញ ៕