ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បន្តជួយអន្តរាគមន៍ឱ្យពលករ ពលការិនីខុសច្បាប់ចំនួន ១៨នាក់ បានវិលត្រឡប់ទៅកម្ពុជាវិញ ហើយដែលនឹងទៅដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខSQ5008 នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៥:៣៥នាទីល្ងាច ។ នេះបើយោងតាមហ្វេសប៊ុកស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី ។
ការវិលត្រឡប់របស់ពលករ ពលការិនីខាងលើ គឺធ្វើឡើងតាមរយៈកម្មវិធី Undocumented Migrant Recalibration Plan របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ម៉ាឡេស៊ី។
ស្ថានទូត ក៏បានប្រាប់ ឲ្យបញ្ឈប់ការធ្វើ ចំណាកស្រុកដោយខុសច្បាប់។ ទូតក៏បានជូនពរ ឱ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជៀសផុតពីជំងឺឆ្លងទាំងពួង ៕