គួរឲ្យអាសូរណាស់! កូនកម្លោះខ្យល់គស្លាប់ ពេលបញ្ជូនដល់ពេទ្យ តែមិនប្រាប់កូនក្រមុំ ដោយឲ្យនៅទទួលភ្ញៀវធម្មតា

0

ភ្នំពេញ៖ មានហេតុការណ៍ដ៏គួរឲ្យ សង្វេគមួយបានកើតឡើង នៅក្នុងពិធីមង្គការមួយ គឺកូនកម្លោះបានខ្យល់គហើយត្រូវគ្រួសារ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែក្រោយមកបានស្លាប់ ប៉ុន្តែអ្វីគួរចាប់អារម្មណ៍នោះ គឺម្ដាយខាងកូនកម្លោះ មិនប្រាប់ដំណឹងនេះឲ្យកូនក្រមុំបានដឹងនោះទេ ដោយឲ្យនៅទទួលភ្ញៀវដូចធម្មតា ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង ​៣​រសៀល ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ជនរងគ្រោះជាកូន​ក​ម្លោះ​មានឈ្មោះ ក្រុង ពុធ ។ ក្រោយ​ពី​កូន​ក​ម្លោះ​បាន​ស្លាប់ ក្រុម​គ្រួសារ​ខាង​ប្រុស​បាន​ដឹក​សព ​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​សំរោង ក្នុងភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

បើតាមប្រភពព័ត៌មាន ​ពី​ក្រុម​គ្រួសារ​សព​កូន​ក​ម្លោះ​ បានឲ្យដឹងថា ក្រោយ​កើតហេតុ​កូន​ក​ម្លោះ​បាន​ស្លាប់ ​ក្នុង​ពេល​ហៀបនឹង​ទទួលភ្ញៀវ​បៀ​ប​នេះ ក្រុម​គ្រួ​សារបាន​ប្រាប់​ទៅ​កូនក្រមុំ​ថា កូន​ក​ម្លោះ នៅ​មិន​ទាន់​ជា​ទេ កំពុង​នៅ​ពេទ្យ នៅឡើយ​ហើយ​ឱ្យ​កូនក្រមុំ​ ទទួលភ្ញៀវ​តែ​ម្នាក់ឯង​សិន​ចុះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ការ​និយាយ​បែប​នេះ គឺ​ក្នុង​គោលបំណង​ឱ្យ​ពិធី​មង្គលការ​ បាន​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ព្រោះ​ដល់​ពេល​ទទួលភ្ញៀវ​ទៅ​ហើយ ណាមួយ​ដើម្បី​បាន​ចំណងដៃ​ សម្រាប់​ទូរ​ទាត់​លើ​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ដូច​ជា ថ្លៃ​ភេ្ល​ង​ខ្មែរ តន្ត្រីសម័យ សំអាង និង​ម្ហូប​ជាដើម ។ លុះ​ពេល​ពិធី​ទទួលភ្ញៀវ​ចាប់ផ្តើម ក៏​មាន​ភ្ញៀវ​បាន​មក​ចូលរ​រួម​ពិសា​អាហារ ក្នុង​មង្គលការ​ជា​បន្តបន្ទាប់​រហូត​ដល់​ពេញ​៥២​តុ ក្នុង​ចំនួន​៦៥​តុ ដែល​ម្ចាស់​ដើមការ​បាន​កុម្ម​ង់ ៕