ភ្នំពេញ៖ បុរសម្នាក់បាននាំប្អូនៗ ទៅរកនារីបម្រើសេវាផ្លូវភេទ នៅម្ដុំវត្តភ្នំ ហើយក៏យកទៅដេកជាមួយ លុះពេលចូលដល់ក្នុងបន្ទប់ផ្ទះសំណាក់ ខណៈពេលដែលដោះខោអាវហើយ ចូលបន្ទប់ទឹកមួយភ្លែត មិនទាន់បានធ្វើអ្វីផង ស្រាប់តែភ្លេចខ្លួននាងលួចយកទូរស័ព្ទ Oppo មួយគ្រឿង ពីក្នុងហោប៉ៅខោ រួចបើកទ្វាររត់ចេញទៅបាត់ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពី ៣៖៣០នាទីទាបភ្លឺ ឈានចូលថ្ងៃ៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅផ្លូវលេខ៨៨ កែងផ្លូវលេខ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
