អាណិតណាស់! ក្មេង​ ​២​នាក់ ​លង់ទឹក​ប្រឡាយមុខផ្ទះ​ ​ស្លាប់យ៉ាងអាណោចអាធ័ម

0

ភ្នំពេញ៖​ ក្មេង​ប្រុស​-​ស្រី​២​នាក់​ បាន​លង់ទឹក​ប្រឡាយ​មុខ​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅ​ចន្លោះ​វេលា​ម៉ោង​ ៥​និង​០០​នាទី​ ដល់​ម៉ោង​ ៧​និង​០០​នាទី​ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ ផេង​ សុ​វី​ ភេទ​ប្រុស​ ផ្លូវ​លេខ​53A​ ស្ថិត​ក្នុងភូមិ​អញ្ចាញ​ ឃុំ​ក្ដុល​សែន​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ។​

​ក្មេង​រង​គ្រោះ​មានឈ្មោះ​ ថុ​ន​ គៀ​ថេ​ន​ ភេទ​ប្រុស​ អាយុ​ ៧​ឆ្នាំ​ ឪពុក​ឈ្មោះ​មិន​ ធឿ​ន​ អាយុ​៣១​ឆ្នាំ​ ម្ដាយ​ឈ្មោះ​ ឃ​ន​ សំ​ អាយុ​២៩​ឆ្នាំ​ និង​ឈ្មោះ​ ធូ​ ចាន់​ថុ​ន​ ភេទ​ស្រី​ អាយុ​១០​ឆ្នាំ​ ឪពុក​ឈ្មោះ​ប៉ិល​ ធី​ម​ អាយុ​៣៣​ឆ្នាំ​ ម្ដាយ​ឈ្មោះ​ ភុ​ន​ ធី​ម​ អាយុ​៣៦​ឆ្នាំ​ ។​ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ ឃុំ​ កើតហេតុ​ខាងលើ​ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ ចុះ​ពិនិត្យ​លើ​សាកសព​ ឃើញ​ថា​ ក្មេង​រង​គ្រោះ​ទាំង​២​នាក់ ពិតជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន​ និង​បាន​ប្រគល់​សព​ជូន ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​បាន​ប្រពៃណី​ ៕