Home សង្គម ជនជាតិចិន ២ក្រុម ឈ្លោះប្រកែកគ្នារឿងជំពាក់លុយ រហូតឈានដល់ ផ្ទុះអាវុធមួយគ្រាប់ ផ្អើលដល់សមត្ថកិច្ចចុះបង្ក្រាបទាំងយប់

ជនជាតិចិន ២ក្រុម ឈ្លោះប្រកែកគ្នារឿងជំពាក់លុយ រហូតឈានដល់ ផ្ទុះអាវុធមួយគ្រាប់ ផ្អើលដល់សមត្ថកិច្ចចុះបង្ក្រាបទាំងយប់

0

ភ្នំពេញ៖ ជនជាតិចិនពីរក្រុម បានឈ្លោះប្រកែកគ្នា រហូតឈានដល់ផ្ទុះអាវុធមួយគ្រាប់ នៅក្នុងសណ្ឋាគារយីហោ «លី ស៊ីជិន» មួយកន្លែងនៅក្នុង បរិវេណកោះពេជ្រ ផ្អើលដល់កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចុះបង្រ្កាប និងឃាត់ខ្លួនបានជនជាតិចិននិងខ្មែរ ៦នាក់។

ករណីជនជាតិចិនផ្ទុះអាវុធខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី៣១ មករា នៅចំណុចសណ្ឋាគារយីហោ «លី ស៊ីជិន» ស្ថិតនៅជាន់ទី៨ ស្ថិតក្នុងបរិវេណកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើហេតុមានករណីផ្ទុះអាវុធ មួយ គ្រាប់ បង្កឡើងដោយក្រុមជនជាតិចិនពីរក្រុម បានឈ្លោះប្រកែកគ្នារហូតឈានដល់ ការផ្ទុះអាវុធមួយគ្រាប់ ផ្អើលដល់ កម្លាំង កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ និង កម្លាំង នគរបាល ចម្រុះបានបើកប្រតិបត្តិការ ចុះឡោម ព័ទ្ធសណ្ឋាគារនេះ បានឃាត់មនុស្ស ចំនួន៦នាក់ ក្នុង នោះ ចិន៥នាក់ និង ខ្មែរ ម្នាក់ និង ដកហូត កាំភ្លើងខ្លី ចំនួន២ដើមផងដែរ។

ចំណែកបុរសម្នាក់ ជា សន្តិសុខ នៅ កោះ ពេជ្រ ក៏បានឱ្យដឹងដែរថា នៅ វេលា ម៉ោង កើតហេតុ ខាងលើ ពេល ខ្លួន កំពុង អង្គុយ នៅ គោលដៅ បុរី វរជន ក៏ បានឮសំលេង ផ្ទុះអាវុធ ១ គ្រាប់ ចេញពី អគារ នោះ តែមិន ដឹង ថា មានរឿងអ្វីកើតឡើងនោះទេ។

ពាក់ព័ន្ធករណីនេះ គឺជនជាតិចិន ២ក្រុមនេះបានឈ្លោះប្រកែកគ្នា រឿងជំពាក់លុយ។ ប៉ុន្តែពេលនិយាយគ្នាមិនត្រូវ ក៏មានការផ្ទុះអាវុធតែម្តង តែមិនមានអ្នករងរបួសនោះទេ ។

ក្រោយប្រតិបត្តិការរួច ជនសង្ស័យទាំងអស់ត្រូវបាន កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅសាកសួរបន្ត ដើម្បីអនុវត្តតាមនីតិវិធី៕

Previous articleមន្ត្រីនគរបាល ដែលទទួលបានចំណែកថវិកា ពីប្រាក់ផាកពិន័យ អាចរាយការណ៍ជូនសម្ដេច ស ខេង បើសិនមានការកិបកេង
Next articleឃោរឃៅណាស់! បុរសម្នាក់ វាយអតីតយុទ្ធជន ទម្លាក់ទឹកស្រះ ហើយទាញចេញមកដាក់លើគំនរអុស ចាក់សាំងដុត របួសធ្ងន់រហូតដល់ស្លាប់ (Video)