មន្ត្រីនគរបាល ដែលទទួលបានចំណែកថវិកា ពីប្រាក់ផាកពិន័យ អាចរាយការណ៍ជូនសម្ដេច ស ខេង បើសិនមានការកិបកេង

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់មន្ត្រីនគរបាលចរាចរណ៍ ដែលទទួលបានថវិកាពីចំណែក នៃប្រាក់ផាកពិន័យ ឲ្យរាយការណ៍មកសម្ដេច បើសិនក្នុងករណីមានការកិបកេងថវិកាទាំងនោះ ។

ក្នុងទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះដោយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២ កុម្ភៈនេះ សម្ដេច ស ខេង បានបញ្ជាក់ថា «ចំណែកថវិកាដែលមន្ត្រី ត្រូវទទួលបានពីចំណែកនៃប្រាក់ផាកពិន័យ សម្ដេចបានលើកទឹកចិត្តឱ្យមន្ត្រីប្ដឹងមកសម្ដេច អាចតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេចផ្ទាល់ក៏បាន ប្រសើនបើមានការកិបកេងថវិកាទាំងនោះ» ។

សម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្តពលរដ្ឋ ឲ្យរាយការណ៍ជូនសមត្ថកិច្ច ប្រសិនបើមានបញ្ហាណាមួយនៅមូលដ្ឋាន ហើយប្រសិនបើអាជ្ញាធរមិនដោះស្រាយ ជូនក៏អាចរាយការណ៍មកសម្ដេចដូចគ្នាបានដែរ ៕