សម្តេច ស ខេង៖ នៅថ្ងៃណាមួយ គ្រឿងញៀននឹងត្រួតត្រាកម្ពុជាបាន បើមិនស្រុះគ្នាបង្ក្រាបទេនោះ

0

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងនូវការព្រួយបារម្ភ ចំពោះបញ្ហាគ្រឿងញៀននៅកម្ពុជា ដែលនាពេលបច្ចុប្បន្ន កំពុងរីកសាយភាយដល់ទីជនបទ ។

ក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះដោយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅថ្ងៃទី២ កុម្ភៈ សម្តេច ស ខេង បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនៅតែមានការបារម្ភអំពីគ្រឿងញៀន ដែលរាលដាលដល់ទីជនបទ។ ហើយរឿងនេះបើយើងមិនស្រុះគ្នាដើម្បីធ្វើទេ គ្រឿងញៀនវាត្រួតត្រាកម្ពុជាបាននៅថ្ងៃណាមួយ»។

សូមរំលឹកថា នៅឆ្នាំ២០២០ របាយការណ៍បានបង្ហាញថា កម្លាំងនគរបាលបានបង្ក្រាបករណីគ្រឿងញៀនចំនួន ១០,១៩៣ករណីនៅទូទាំងប្រទេស ឃាត់ខ្លួនជនសង្ស័យបានចំនួន ២០,៩១៣នាក់ ក្នុងនោះមានស្ត្រីចំនួន ១,២៦៧នាក់ត្រូវបានឃាត់ខ្លួន និងរឹបអូសថ្នាំញៀនបានជិត ៤គីឡូក្រាម ៕