Home សង្គម គួរកុំចង់ស្អាត ដោយការពាក់លែនភ្នែកអី! នារីស្រស់ស្អាតម្នាក់ កំពុងរលាកភ្នែកកម្រិតធ្ងន់ មើលមិនឃើញ (Video)

គួរកុំចង់ស្អាត ដោយការពាក់លែនភ្នែកអី! នារីស្រស់ស្អាតម្នាក់ កំពុងរលាកភ្នែកកម្រិតធ្ងន់ មើលមិនឃើញ (Video)

0

ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ កំពុងរលាកភ្នែកកម្រិតធ្ងន់ រហូតកម្រើកលែងបាន មើលអីក៏មិនឃើញ ដោយសារតែនាងពាក់លែនភ្នែក ត្រឹមតែ ២ទៅ៣ម៉ោង ដើម្បីចូលរួមកម្មវិធីគេ ។

ប៉ុន្តែបញ្ហានេះយើងពុំដឹងថា ជាព័ត៌មានពិតប្រាកដ ឬជាការលើកឡើង ដើម្បីដាស់តឿននារីៗនោះទេ ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Dr.Me’decin Camboge បានសរសេរថា សូមចែករំលែចំពោះអ្នកចូលចិត្តពាក់ contact lens ទាំងឡាយដែលចង់ស្អាតឆើតឆាយ ដោយមិនបានគិត ពីលទ្ធផល សម័យគីមីជឿនលឿន អ្នកគ្រប់គ្នាដឹងច្បាស់ណាស់ ទាំងរបស់ញាំ និងសំភារ:ប្រើប្រាស់ ទោះជារបស់ថ្លៃក៏មិនប្រាកដថា សុវត្ថិភាពចំពោះសុខភាពដែរ។

កែវភ្នែកធម្មជាតិរបស់យើង មិនមានលក់នៅទីផ្សារទេ ទោះមានលុយក្រាលពេញដី ក៏មិនអាចទិញគ្រប់យ៉ាង អោយត្រឡប់មកដូចដើមដែរ បើស្រលាញ់កែវភ្នែក ចង់មើលឃើញមនុស្សដែល យើងស្រលាញ់បានយូរ សូមឈប់ប្រើប្រាស់ contact lens ទៅ បើមិនចាំបាច់ ពិសេសមនុស្សស្រីដែលចូលចិត្ត make up តែងពាក់វាពេលមានកម្មវិធីម្ដងៗ  វាមិនស្អាតអស្ចារ្យអីត្រឹមពាក់បន្ថែម contact lens នឹងទេ ហេតុអីត្រូវយកកែវភ្នែកដ៏ល្អ របស់យើងដូរជាមួយនឹងភាពឆើយឆាយ ល្អបានតែមួយភ្លែត ហើយបានមកវិញគឺ ភាពពិការមើលអ្វីលែងឃើញដូចគេនោះ សួរថាពិបាកទេ? បើងងឹតភ្នែក មើលលែងឃើញពិភពលោកនេះ តើអ្នកនឹងធ្វើយ៉ាងណា? ឬ ត្រូវអោយគេដឹកដៃពេញមួយជីវិត?

ជាក់ស្ដែងដូចរូបខាងក្រោម ប្អូនរបស់ខ្ញុំ គាត់ចូលចិត្តពាក់ contact lens ពេលmake up ទៅកម្មវិធីណាស់ រាល់ដងមិនអីនោះទេ  តែថ្ងៃនេះជួបហើយ គាត់កំពង់រលាកភ្នែកកំរឹតធ្ងន់ដែល បណ្ដាលមកពីពាក់ contact lens  ត្រឹមត្រឹមតែ 2-3h ទើបធ្វើអោយរលាក បន្ទាប់ពីគាត់បានដោះចេញ ក្រោយពេលត្រឡប់មកពីកម្មវិធីវិញ នាពេលយប់គាត់មានអាការ:មិនសូវឈឺប៉ុន្មានទេ លុះព្រឹកចាប់ផ្ដើមធ្វើទុក្ខខ្លាំង បន្ទាប់ពីគាត់បន្ថែមការសំលឹងមើលកុំព្យូទ័រ  (ពេលធ្វើការ) រឹតតែឈឺភ្នែកខ្លាំង រហូតកម្រើកភ្នែកលែងបាន មើលអីក៏មិនឃើញ មកដល់ពេលនេះ គាត់ទទួលបានការព្យាបាលរួចហើយ តែនៅមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ  ៕

Previous articleកូនតិរច្ឆាន! យកខោអាវដុតចោល ម្ដាយឃើញស្ដីបន្ទោសឲ្យ ស្រាប់តែផ្ទុះកំហឹង ស្ទុះទៅច្របាច់ក និងទាញកម្របធុងទឹក គប់ម្ដាយចំកណ្ដាលមុខ (Video)
Next articleចប់បាត់! លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ ៧មករា ត្រូវប្រពន្ធប្ដឹងសមត្ថកិច្ចចាប់ខ្លួន ពីបទអំពើផិត