Home សង្គម បើកឆាកឆ្នាំ២០២១ ចំណូលកម្ពុជាទទួលបានពីការលក់បណ្ណ ចូលទស្សនាអង្គរវត្ត ធ្លាក់ចុះស្ទើរតែ ១០០%

បើកឆាកឆ្នាំ២០២១ ចំណូលកម្ពុជាទទួលបានពីការលក់បណ្ណ ចូលទស្សនាអង្គរវត្ត ធ្លាក់ចុះស្ទើរតែ ១០០%

0

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលជាង ៥ម៉ឺនដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង ៩៩ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ កុម្ភៈនេះបានឲ្យដឹងថា ខែមករា ឆ្នាំ២០២១នេះ រមណីដ្ឋានអង្គរទទួលបាន ភ្ញៀវទេសចរបរទេសជាង ១.២១៣នាក់ ធ្លាក់ចុះជាង ៩៩ភាគរយ។

សម្រាប់ថវិកា ដែលបានពីលក់បណ្ណចូលទស្សនាអង្គរ រយៈពេល ១ខែមកនេះ ត្រូវបានរំលែកចំនួន ២.៤២៦ដុល្លារ ដើម្បីឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា ៕

Previous articleនាយករដ្ឋមន្ត្រីកម្ពុជា ស្នើសុំជំនួយវ៉ាក់សាំងកូវីដ១៩ ពីបារាំង-អឺរ៉ុប និងត្រៀមទិញបន្ថែមពីអង់គ្លេស និងចិន
Next articleសម្ដេចតេជោ បញ្ជាក់ច្បាស់ៗថា គ្មានគម្រោង លុបចោលពិធីបុណ្យចូលឆ្នាំខ្មែរ ដូចឆ្នាំមុន