សូមប្រុងប្រយ័ត្ន! ស្រីស្អាត ម្នាក់ ត្រូវ ក្រុមចោរដាក់ថ្នាំ ដោះយកគ្រឿងអលង្ការ អស់ពីខ្លួនរលីង

0

ភ្នំពេញ៖ ក្រោយពីមានការស្ងប់ស្ងាត់ ពីសកម្មភាពដាក់ថ្នាំ ដោះយកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការ មួយរយៈកន្លងមកនេះ ស្រាប់តែនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រៃសម្ភ័រ ឃុំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

នារីជាកម្មការិនីរោងចក្រ ដ៏ស្រស់ស្អាតម្នាក់ ត្រូវបានអ្នកភូមិនិងអ្នកធ្វើដំណើរ ឆ្លងកាត់ប្រទះឃើញ នៅចំណុចដីឡូត៍ជាប់ផ្លូវជាតិលេខ១ មួយកន្លែង ខណៈដែលនាងត្រូវបានក្រុមជនសង្ស័យ ដាក់ថ្នាំសណ្ដំ ដោះយកទ្រព្យសម្បត្តិ អស់មួយចំនួនធំ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កា
បើតាមសមត្ថកិច្ច នគរបាលស្រុកស្វាយទាប បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ វ៉េត សំរ៉ាង អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិសង្រ្គោះ ឃុំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ចំណែកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការ ដែលបាត់បង់រួមមានខ្សែកមាស១ខ្សែ ទម្ងន់៥ជី ខ្សែកប្លាទីន១ខ្សែទម្ងន់១ជីកន្លះ កងដៃប្លាទីនចំនួន២កងតម្លៃ៣៥០ដុល្លារ ចិញ្ចៀនប្លាទីន២វង់ ទម្ងន់២ជី លុយចំនួន៤៥ម៉ឺនរៀល និងទូរស័ព្ទដៃ១គ្រឿង ម៉ាកOPPO -A៣ មានលេខ០៩៧៤១៣៥៦៣២ ។

បើតាមនារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថាមុនកើតហេតុ ខ្លួនបានទៅផ្សារប្រសូតិ តែម្នាក់ឯង ដើម្បីទិញអីវ៉ាន់ ខណៈនោះមានក្រុមជនសង្ស័យ មិនស្គាល់មុខ ដើរមកជិតរួច ក៏បានទះស្មារបស់ខ្លួន ទើបខ្លួនលែងដឹងខ្លួន និងជនទាំងនោះបាននាំនាង មកចំណុចដីឡូត៍ ជាប់ផ្លូវជាតិលេខ១ រួចក៏ធ្វើសកម្មភាពដោះយកគ្រឿង អលង្ការ អស់ពីខ្លួនបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ច នគរបាលស្រុក កំពុងសាកសួរនារីរងគ្រោះ ដើម្បីស្រាវជ្រាវស្វែងរក មុខជនសញ្ញា យកមកផ្ដន្ទាទោស អោយខាងតែបាន៕