ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌស្រុកសំបូរ ធ្វើការចាប់ខ្លួនជនសង្ស័ម្នាក់ បានភ្លាមៗយប់ថ្ងៃទី២៩ ខែមករា បន្ទាប់រូបគេស្រវឹងស្រា ទំនាស់ពាក្យសម្តី ឈានដល់បង្កហិង្សា ថែមទាំយកកាំបិតប៉័ងតោ កាប់លើឪពុកក្មេក បណ្តាលអោយរបួសដៃធ្ងន់ធ្ងរ ចំណែកឯម្តាយក្មេក ប្រឹងរត់គេច ក៏ដួលផ្កាប់មុខ បណ្តាលអោយរបួសក្បាល។
យោងតាមស្នងការ នគរបាលខេត្តក្រចេះ បានឲ្យដឹងថាជនដៃ ដល់ជាកូនប្រសារឈ្មោះសេង សុខា អាយុ៣០ឆ្នាំមានទីលំនៅចំណុចអូរថ្មី(ឧបសម្ព័នត្រូន) ក្នុងភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ។ សព្វថ្ងៃរស់នៅ ជាមួយនិងផ្ទះឪពុកម្តាយក្មេក ៕


