អ្នកញៀនល្បែង ភ្នាល់បក្សីកីឡាចំនួន ២៦នាក់ ត្រូវឃាត់ខ្លួនយកមកធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព

0

ភ្នំពេញ៖ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០ ២១ អនុវត្តតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង និងមតិណែនាំរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបា លព្រ ហ្មទណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិ ការនគរបាលស្រុកសំពៅ លូន បានដឹកនាំកម្លាំងក្នុងអង្គ ភាពបង្រ្កាបករណីល្បែងស៊ីសង ភ្នាល់ជល់មាន់ មួយករណីនៅក្នុងមូលដ្ឋានភូមិទួលក្រសាំង ឃុំ សិរីមានជ័យ ស្រុកសំពៅលូនខេត្តបាត់ដំបង។

យោងតាមស្នងការនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាក្នុងនោះបានឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ២៦ នា ក់ និងបានដកហូតវត្ថុតាងរួម មាន៖
-ម៉ូតូចំនួន២១ គ្រឿង
-មាន់ជល់ចំនួន ០៤ ក្បាល
-សង្វៀនជល់មាន់ចំនួន ០១
-ស៊ុមាន់ចំនួន០៦
-ជញ្ជីងថ្លឹងមាន់ ចំនួន ០១
-ម៉ាស៊ីនចុចកំណត់នាទីចំនួន០១

ក្រោយពីបានធ្វេីការសាកសួររួចមក សមត្ថកិច្ចនគរបាល បានធ្វើការអប់រំ ដោយមានកិច្ចសន្យាបញ្ឈប់សកម្មភាពបន្តទៀតនិងឱ្យក្រុមគ្រួសារ ធានាវិលត្រឡប់ទៅមូលដ្ឋានវិញ៕