ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ដោយសារតូចចិត្តម្តាយខ្លួនទើបនឹងស្លាប់ និងខឹងស្ត្រីជា ម្តាយរបស់អ្នកដទៃនៅក្នុងភូមិជាមួយគ្នាស្តីបន្ទោស បានគិតខ្លីចងកសម្លាប់ខ្លួនកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រុមទី៥ ភូមិព្រែកធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ។
យោងតាមអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា ជនរងគ្រោះឈ្មោះ កែវ ណុយ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មកស្នាក់នៅភូមិកើតហេតុខាងលើ។ តាមការបំភ្លឺពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះខូចចិត្តនឹងម្តាយខ្លួ នដែលទើបនឹងស្លាប់ និងខឹងស្ត្រីជាម្តាយអ្នកដទៃស្តីបន្ទោសផង ទើបគិតខ្លីចង.កសម្លាប់ខ្លួនឯងតែម្តង ។
ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជងគ្រោះខាងលើឈ្មោះ កែវ ណុយ សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួ ស្លាប់ពិតប្រាកដមែន និងបានប្រគល់ សាកសពជូន គ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណី ៕