រកឃើញអ្នកឆ្លងជំងឺកូវីស១៩ថ្មីម្នាក់ ជាករណីនាំចូល ខណៈមិនមានករណីជាសះស្បើយ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបាន ឲ្យដឹងថា ក្រសួងបានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ជាអ្នកដំណើរ១នាក់ ខណៈមិនបានព្យាបាលជាសះស្បើយ នោះទេ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ១នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើ ដំណើរមកពីប្រទេសថៃ)គឺជា បុរសជនជាតិ ឥណ្ឌូនេស៊ី អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពី ប្រទេសហ្វីលីពីន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១។

ក្រសួងបន្តថា លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីង-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១២០នាក់ ដែលនៅក្នុងចំនួននេះមាន បុរសខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន ១១៩នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៥ នោះ ត្រូវបានដាក់ឲ្យធ្វើ ចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានី ភ្នំពេញ ចំនួន០១នាក់ នៅសណ្ឋាគារមួយទៀត ចំនួន ០១នាក់ នៅសណ្ឋាគារមួយទៀត ចំនួន ៦៨នាក់ និងនៅ មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ចំនួន ៤៩នាក់។

​ សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួនអ្នកឆ្លងសរុប ៤៦៥ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយសរុបចំនួន៤៤៣ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន ២២ នាក់ (គ្មានអ្នកសលាប់) ៕