ក្រុមឆក់​យ៉ាសកម្ម​ មួយហ្វូងធំ​ ដែលធ្វើឲ្យអ្នកខេត្តព្រះសីហនុ ភ័យខ្លាច និងបារម្ភ ​ពេលនេះជាប់អន្ទាក់​ នគរបាលហើយ

0

ភ្នំពេញ៖ ម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កាលពីម៉ោង ១០៖៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានស្រាវជ្រាវបង្ក្រាបមុខសញ្ញា សកម្មក្នុងអំពើចោរកម្ម និងមុខសញ្ញាសកម្មក្នុងបទលួច មានស្ថានទម្ងន់ទោស(ឆក់) ចំនួន ១៨នាក់ ក្នុងភូមិសាស្ដ្រក្រុងព្រះសីហនុ ដោយពួកគេតែងតែធ្វើសកម្មភាពលួច-ឆក់ ស្ទើររាល់ថ្ងៃ មកលើពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិ ដែលស្នាក់នៅខេត្ដព្រះសីហនុ នាពេលកន្លងមក ។

កម្លាំងជំនាញនៃការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា ជនសង្ស័យចំនួន ១៨នាក់រួមមាន ១-ឈ្មោះ រ័ត្ន លីហួរ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។ ២-ឈ្មោះ ឡុង ហួរ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ ៣-ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។ ៤-ឈ្មោះ វង្ស ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។ ៥-ឈ្មោះ ខៃ ឈឺឈី ភេទស្រី អាយុ ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ (ប្រគល់ជូនអាណាព្យាបាលអប់រំ) ។ ៦-ឈ្មោះ ឌុយ ចន្ធូ ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងស្អុយ២ ឃុំត្រពាំងស្អុយ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ ៧-ឈ្មោះ វ៉ាន់ មេងជូ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។ ៨-ឈ្មោះ ហុង ឌីត្យាមន្នី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។ ៩-ឈ្មោះ ចុក សុគា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។ ១០-ឈ្មោះ នួន ចន្ថា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។ ១១-ឈ្មោះ ណិត ប៊ុនហេង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។ ១២-ឈ្មោះ ជន វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ ។ ១៣-ឈ្មោះ ជា លក្ខិណា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។ ១៤-ឈ្មោះ កិច្ច ម៉ី ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។ ១៥-ឈ្មោះ បៃ កុសល ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។ ១៦-ឈ្មោះ យ៉ាង វ៉ាង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។ ១៧-ឈ្មោះ វ៉ាន់ លោកវានិត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ។ ១៨-ឈ្មោះ សាំង សៀងហៃ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។

មធ្យោបាយ និងសម្ភារៈវត្ថុតាងដែលចាប់យកបានរួមមាន ៖

១-ម៉ូតូC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ចំនួន០២គ្រឿង(មធ្យោបាយធ្វើសកម្មភាព) ។ ២-ម៉ូតូC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ឡើងសេរី២០២០ ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព) ។ ៣-ម៉ូតូC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព)​ ។ ៤-ម៉ូតូExcenter ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព) ។ ៥-ម្សៅសថ្លា សង្ស័យសារធាតុញៀន ចំនួន០៣កញ្ចប់តូច និងសំបកថង់សថ្លាសម្រាប់វេចខ្ចប់សារធាតុញៀន ។ ៦-ផ្លាកលេខម៉ូតូចំនួន០១សន្លឹក ។ ៧-ក្បាំងម៉ូតូC-125 ០១ឈុត ។ ៨-ដំបងគ្រលាស់ ចំនួន០១ ។ ៩-កាំបិតប៉័ងតោ ចំនួន០១ ។ ១០-ជំពាមកៅស៊ូ ចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យទាំង ១៧នាក់ រួមនិងវត្ថុតាង ត្រូវបាននាំមកកាន់ការិយាល័យ នគរបាលព្រហ្មកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕