ទាស់សំដីគ្នា ក្នុងវង់ផឹកស៊ី ទាញខ្សែក្រវ៉ាត់ វៃប្រាវ

0

ភ្នំពេញ៖ កាលពី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចក្រោយផ្សារភូពុយ ស្ថិតនៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងខេត្តបាត់ដំបង ខេត្តបាត់ដំបង មានករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោសមួយកើតឡើង បង្ករដោយជនសង្ស័យ ០២នាក់ បានធ្វើសកម្មភាព យកក្បាលខ្សែក្រវាត់ដែក វាយទៅលើក្បាលជនរងគ្រោះ ឈ្មោះ ហុង ឆាលី ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរកម្មសំណង់ រស់នៅភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងខេត្តបាត់ដំបង មូលហេតុដោយសារ ទំនាស់ពាក្យសំដីពេលផឹកស៊ី។

ជនសង្ស័យទាំង០២នាក់ ក្រោយធ្វើសកម្មភាពរួចបានរត់គេចខ្លួន។ បន្ទាប់ពីបានពីរទទួលពាក្យបណ្តឹង នៅវេលាម៉ោង១៤ និង ៤០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញបានចុះ ទៅដល់ភូមិកើតហេតុ បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿងតាមនីតិវិធី៕