ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២៦ខែមករា ឆ្នាំ២០២១នេះ បានចុះឡើមព័ទ្ធផ្ទះ របស់អ្នកនាងឧកញ៉ា អ៊ាន សៀវម៉ី ជាអ្នករកស៊ីអនឡាញ ដ៏ល្បីឈ្មោះ ហើយក៏ត្រូវបានមជ្ឈដ្ឋានខាងក្រៅ បានអោយរហ័សនាមថា ស្ដេចជេរ ។
សូមជម្រាបផងដែរ ថាផ្ទះអ្នកនាងឧកញ៉ា អ៊ាន សៀវម៉ី ដែលសមត្ថកិច្ចកំពុងឡើមព័ទ្ធនោះ ស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមសេចក្ដីរាយការណ៍ បានឱ្យដឹងថា សមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។ ចុះមកព័ទ្ធផ្ទះអ្នកនាងឧកញ៉ា អ៊ាន សៀវម៉ី នៅពេលនេះ ។ គឺអនុវត្តតាមដីកា របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានបង្គាប់អោយនាំខ្លួន ឧកញ៉ា អ៊ាន សៀវម៉ី ។
សូមរំលឹកថា កន្លងមកអ្នកនាងឧកញ៉ា អ៊ាន សៀវម៉ី ក៏ធ្លាប់មានរឿងប៉ះទង្គិចគ្នា ជាមួយលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីនាយករដ្ឋមន្រ្តីផងដែរ៕




