បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ ខណៈកំពុងតម៉ូទ័របូមទឹក បាញ់លាងឡាន

0

ភ្នំពេញ៖ បុរសម្នាក់កំពុងតខ្សែភ្លើងម៉ូទ័របូមទឹក ដើម្បីបាញ់លាងឡាន មិនបានប្រុងប្រយ័ត្ន ក៏ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់តែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ជនរងគញរោះមានឈ្មោះ លី សាឡាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំខាងលើ ។

ក្រោយពេលកើតហេតុ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូន យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប៉ុន្តែខណៈទៅដល់មន្ទីរពេទ្យ ត្រូវបានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្ដង ។

បើតាមការបញ្ជាក់ពី នគរបាលអធិការស្រុកកំពង់លែង បានឲ្យដឹងថា ជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសារតែឆក់ខ្សែងភ្លើងតម៉ូទ័របូមទឹក សំរាប់បាញ់ឡានរបស់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្នសាកសពខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕