ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រាប់ទៅដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ណែនាំឲ្យម្ចាស់កម្មវិធីបង្គលការ ពិធីបុណ្ត និងពិធីផ្សេងៗ ឲ្យរក្សាគម្លាតសុវត្ថិភាពបុគ្គល ឲ្យបានយ៉ាងតិច ១.៥ម៉ែត្រឡើងទៅ ជាពិសេសត្រូវរៀបតុអាហារ ដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹម ៥នាក់ក្នុងមួយតុ ដែលទំលាប់ពីមុនអង្គុយ ១០នាក់ ។
តាមរយៈលិខិតផ្ញើជូន អភិបាលរាជធានី-ខេត្ត នៅថ្ងៃទី២៦ មករានេះ លោក ម៉ម ប៊ុនហេង បានថ្លែងថា ដើម្បីពង្រឹងការអនុវត្តវិធានការ សុខាភិបាលឲ្យមានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋម ន្ត្រី បានឯកភាព ប្រគល់ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យទទួលខុសត្រូវតាមដាន និងគ្រប់គ្រងការអនុវត្តវិធានការសុខាភិ បាល នៅតាមមូលដ្ឋានក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ។ ដូច្នេះមុននឹងអនុញ្ញាតឲ្យមាន ការរៀបចំពិធីបុណ្យ ឬកម្មវិធីផ្សេង ៗ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវធ្វើការណែនាំម្ចាស់ពិធីបុណ្យ ឬកម្មវិធី អំពីវិធានការ សុខាភិបាល ដូចខាងក្រោម៖
១-ណែនាំឲ្យម្ចាស់កម្មវិធី និងភ្ញៀវចូលរួមការអនុវត្តវិធានការសុខាភិបាល ដូចជា បំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ ដាក់អាល់កុល ឬជែលលាងដៃ នៅគ្រប់ច្រកចូល និងដាក់អាល់កុល ឬជែលលាងដៃ នៅ ក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឲ្យលាងដៃជាញឹកញាប់ ជាពិសេស បន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទប់ទឹក និងមុនពេលបរិភោគអាហារ ជាដើម។
២-រៀបចំទីតាំងឈរ ឬអង្គុយសម្រាប់ភ្ញៀវ និងអ្នកបំរើសេវាកម្មក្នុងពិធី ដោយ រក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានយ៉ា ងតិច១.៥ម៉ែត្រឡើងទៅ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹម ៥នាក់ក្នុងមួយតុ ដែលទំលាប់ពីមុនអង្គុយ១០នាក់។
៣-ធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាងការចាប់ដៃ ឱបគ្នាជាដើ ម។
៤-ដាក់បង្ហាញនូវស្លាកសញ្ញាណែនាំការពាក់ម៉ាស់ និងរក្សាអនាម័យដៃស្អាត និងណែនាំអនាម័យពេលក្អក-កណ្តាស់ នៅគ្រប់ច្រកចូល និងទីតាំងដែលអាចមើលឃើញទាំងអស់គ្នា។
៥-អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់កម្លាំងសមត្ថកិច្ចធ្វើការតាមដាន និងណែនាំដល់ម្ចាស់កម្មវិធីបុណ្យផ្សេងៗ កម្មវិធី អាពាហ៍ពិពាហ៍ និងភ្ញៀវចូលរួមបន្ថែមទៀតក្នុងពេលពិធី ដើម្បីធានាការអនុវត្តវិធានការសុខាភិបាលក្នុងពេល រៀបចំកម្ម វិធីសង្គមនានា ឲ្យបានម៉ឺងម៉ាត់ជាទីបំផុត ។
លោករដ្ឋមន្ដ្រីសុខាភិបាល សង្ឃឹមថា អភិបាលរាជធានី-ខេត្ត ទាំងអស់អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវវិ ធានការសុខាភិបាល ក្នុងពេលរៀបចំក្នុងវិធីសង្គមនានា៕